© Khmer Angkor Academy - sophearithput168

គែម

គែម​ធ្វើ​ឲ្យ​ធាតុ​មាន​លក្ខណៈ​ដូច​ខាង​ក្រោម និង​ច្រើន​ជាង​នេះ​ទៀត ។


ប្រភេទ​គែម

ដើម្បី​កំណត់​ប្រភេទ​នៃ​គែម គឺ​ត្រូវ​ប្រើ border-style property ។ តម្លៃ​របស់​វា​មានច្រើន សូម​មើល​ឧទាហរណ៍​ខាងក្រោម ។

ប្រភេទ Border Styles ទាំងអស់

  • solid - បន្ទាត់​ត្រង់​សាមញ្ញ (ប្រើ​ច្រើន​បំផុត)
  • dashed - បន្ទាត់​ជា​ចន្លោះ​ដាច់ៗ
  • dotted - បន្ទាត់​ជា​ចំណុច
  • double - បន្ទាត់​២​ជាន់
  • groove - បន្ទាត់​ចូល​ជ្រៅ (3D)
  • ridge - បន្ទាត់​លេច​ឡើង (3D)
  • inset - គែម​ចូល​ជ្រៅ​ទាំង​មូល
  • outset - គែម​លេច​ឡើង​ទាំង​មូល
  • none - មិន​មាន​គែម
  • hidden - លាក់​គែម

ការ​កំណត់​គែម​ច្រើន​តម្លៃ

យើង​អាច​កំណត់ border-style ច្រើន​តម្លៃ ដើម្បី​ឲ្យ​គែម​នីមួយៗ​មាន​ស្ទាយ​ខុស​គ្នា ៖

  • ១​តម្លៃ ៖ លើ​ទាំង​៤​ជ្រុង
  • ២​តម្លៃ ៖ តម្លៃ​ទី​១ = ជ្រុង​លើ និង​ក្រោម, តម្លៃ​ទី​២ = ជ្រុង​ស្ដាំ និង​ឆ្វេង
  • ៣​តម្លៃ ៖ តម្លៃ​ទី​១ = ជ្រុង​លើ, តម្លៃ​ទី​២ = ជ្រុង​ស្ដាំ និង​ឆ្វេង, តម្លៃ​ទី​៣ = ជ្រុង​ក្រោម
  • ៤​តម្លៃ ៖ តាម​លំដាប់ លើ → ស្ដាំ → ក្រោម → ឆ្វេង (តាម​ទ្រនិច​នាឡិកា)

property ផ្សេងៗ​ដែល​ទាក់ទង​នឹង​ការ​បង្កើត​គែម​នឹង​មិន​ដំណើរ​ការ​ទេ បើ​មិន​កំណត់ border-style property នេះ ។


កម្រាស់​គែម

ដើម្បី​កំណត់​កម្រាស់​នៃ​គែម គឺ​ត្រូវ​ប្រើ border-width property ។ តម្លៃ​របស់​វា​គឺ​ជា​កម្រាស់ ដែល​ត្រូវ​សរសេរ​ជា​លេខ ហើយមាន​ប្រតិកម្ម​ទៅ​លើ​ជ្រុង​ដូច​ border-style property ដែរ ។

អ្នក​អាច​កំណត់​កម្រាស់​ដោយ ៖

  • ប្រវែង​ជាក់​លាក់ (px, em, rem, etc.)
  • ពាក្យ​ពិសេស ៖ thin (ស្តើង), medium (មធ្យម), thick (ក្រាស់)

កម្រាស់​គែម​ខុស​គ្នា​តាម​ជ្រុង


ពណ៌​គែម

ដើម្បី​កំណត់​ពណ៌​នៃ​គែម គឺ​ត្រូវ​ប្រើ border-color property ។ តម្លៃ​របស់​វា​គឺ​ជា​ពណ៌ ដែល​មាន​ប្រតិកម្ម​ទៅ​លើ​ជ្រុង​ដូច​ border-style property ដែរ ។

អ្នក​អាច​កំណត់​ពណ៌​ជា ៖ hex (#3498db), rgb(), rgba(), hsl() ឬ​ឈ្មោះ​ពណ៌ ។

ពណ៌​គែម​ខុស​គ្នា​តាម​ជ្រុង


កំណត់​គែម​ដោយ​ប្រើ property តែ​មួយ

border-style, border-width និង border-color អាច​សរសេរ​បញ្ចូល​គ្នា ដោយ​ប្រើ border property តែ​មួយ ។

ទម្រង់ ៖ border: [width] [style] [color];

កាល​ណា​កំណត់ border property គឺ​មាន​ប្រតិកម្ម​លើ​ជ្រុង​ទាំង​៤​នៃ​គែម ។ លំដាប់​តម្លៃ​មិន​សំខាន់​ទេ ប៉ុន្តែ​គេ​និយម​សរសេរ​តាម width → style → color ។


កំណត់​គែម​ដាច់​ដោយ​ឡែក​ពី​គ្នា

CSS អនុញ្ញាត​ឲ្យ​យើង​កំណត់​គែម​នីមួយៗ​ដាច់​ដោយ​ឡែក​ពី​គ្នា ៖

គែម​តាម​ជ្រុង

  • border-top - ជ្រុង​លើ
  • border-right - ជ្រុង​ស្ដាំ
  • border-bottom - ជ្រុង​ក្រោម
  • border-left - ជ្រុង​ឆ្វេង

Properties លម្អិត​សំរាប់​នីមួយៗ

គែម​នីមួយៗ​មាន properties រៀង​ខ្លួន ៖

  • border-top-style, border-top-width, border-top-color
  • border-right-style, border-right-width, border-right-color
  • border-bottom-style, border-bottom-width, border-bottom-color
  • border-left-style, border-left-width, border-left-color

កាំ​គែម (Border Radius)

ដើម្បី​កំណត់​កាំ​នៃ​គែម ឬ​ធ្វើ​ឲ្យ​ជ្រុង​កោង គឺ​ត្រូវ​ប្រើ border-radius property

ការ​កំណត់​តម្លៃ

  • ១​តម្លៃ ៖ លើ​ទាំង​៤​ជ្រុង
  • ២​តម្លៃ ៖ ជ្រុង​លើ​ឆ្វេង និង​ក្រោម​ស្ដាំ / ជ្រុងលើ​ស្ដាំ និង​ក្រោម​ឆ្វេង
  • ៣​តម្លៃ ៖ លើ​ឆ្វេង / លើ​ស្ដាំ និង​ក្រោម​ឆ្វេង / ក្រោម​ស្ដាំ
  • ៤​តម្លៃ ៖ លើ​ឆ្វេង → លើ​ស្ដាំ → ក្រោម​ស្ដាំ → ក្រោម​ឆ្វេង

ការ​បង្កើត​រូបរាង​ពិសេស

កាំ​គែម​ដាច់​ដោយ​ឡែក

  • border-top-left-radius - ជ្រុង​លើ​ឆ្វេង
  • border-top-right-radius - ជ្រុង​លើ​ស្ដាំ
  • border-bottom-right-radius - ជ្រុង​ក្រោម​ស្ដាំ
  • border-bottom-left-radius - ជ្រុង​ក្រោម​ឆ្វេង

Box Shadow (ស្រមោល)

ដើម្បី​បង្កើត​ស្រមោល​ឲ្យ​ធាតុ គឺ​ប្រើ box-shadow property ។ ស្រមោល​ធ្វើ​ឲ្យ​ធាតុ​មើល​ទៅ​មាន​ជម្រៅ ។

ទម្រង់ ៖ box-shadow: [offset-x] [offset-y] [blur-radius] [spread-radius] [color];

ប្រភេទ​ស្រមោល​ផ្សេងៗ


Outline (គែម​ខាង​ក្រៅ)

outline ស្រដៀង​នឹង border តែ​មាន​លក្ខណៈ​ខុស​គ្នា ៖

  • Outline មិន​គិត​បញ្ចូល​ក្នុង​ទំហំ​ធាតុ
  • Outline អាច​ត្រួត​គ្នា​នឹង​ធាតុ​ផ្សេង
  • Outline មិន​អាច​កំណត់​តាម​ជ្រុង​បាន
  • Outline ប្រើ​ច្រើន​សំរាប់ accessibility និង focus states

ករណី​ប្រើ​ប្រាស់​ជាក់ស្ដែង

1. Card Design

2. Button Styles

3. Alert Box

4. Image Frame


គន្លឹះ​សំរាប់​ការ​ប្រើ​គែម

  • ប្រើ border-radius ដើម្បី​ធ្វើ​ឲ្យ​ធាតុ​មើល​ទៅ​ទំនើប និង​ស្រស់ស្អាត
  • ប្រើ box-shadow ដើម្បី​បង្កើត​ជម្រៅ និង​ការ​ផ្តោត​អារម្មណ៍
  • ប្រើ border-left ឬ border-bottom សំរាប់ accent lines
  • រួម​បញ្ចូល transitions ជាមួយ borders សំរាប់ hover effects
  • ប្រើ rgba() សំរាប់​ស្រមោល​ដែល​មាន​ភាព​ថ្លា
  • ចៀស​វាង​ការ​ប្រើ​គែម​ក្រាស់​ពេក ប្រសិន​បើ​មិន​ចាំបាច់
  • ប្រើ box-sizing: border-box ដើម្បី​រាប់​បញ្ចូល border ក្នុង​ទំហំ​ធាតុ