ទ្រង់ទ្រាយអត្ថបទ
Semantic Tags និង Presentational Tags
ក្នុង HTML5 យើងមាន Tags ពីរប្រភេទសំរាប់ការកំណត់ទ្រង់ទ្រាយអត្ថបទ៖
Semantic Tags (Tags ដែលមានអត្ថន័យ)
Tags ទាំងនេះប្រាប់អំពីអត្ថន័យនៃខ្លឹមសារ ហើយល្អសំរាប់ SEO និង Accessibility។ ឧទាហរណ៍៖
<strong>
- បង្ហាញពីសារៈសំខាន់ (ចេញក្រាស់)<em>
- បង្ហាញពីការសង្កត់សំឡេង (ចេញទ្រេត)
Presentational Tags (Tags ដែលគ្រាន់តែកំណត់រូបរាង)
Tags ទាំងនេះគ្រាន់តែកំណត់រូបរាងដោយមិនបានប្រាប់អត្ថន័យ។ ឧទាហរណ៍៖
<b>
- ធ្វើឲ្យអក្សរក្រាស់ (គ្រាន់តែរូបរាង)<i>
- ធ្វើឲ្យអក្សរទ្រេត (គ្រាន់តែរូបរាង)
សំខាន់៖ ប្រើ Semantic Tags (<strong>
, <em>
) នៅពេលដែលខ្លឹមសារមានសារៈសំខាន់ ឬត្រូវសង្កត់សំឡេង។ ប្រើ Presentational Tags (<b>
, <i>
) នៅពេលដែលគ្រាន់តែចង់កំណត់រូបរាងប៉ុណ្ណោះ។
ក្រាស់
ដើម្បីឲ្យអក្សរមួយក្រាស់ យើងប្រើ <b>
ឬ <strong>
។ ពាក្យពេញរបស់ b គឺ bold ។
ទ្រេត
ដើម្បីឲ្យអក្សរមួយក្រាស់ ត្រូវសរសេរនៅក្នុង <i>
។ ពាក្យពេញរបស់ i គឺ italic ។
ភាពខុសគ្នារវាង strong vs b និង em vs i
Tag | ប្រភេទ | គោលបំណង | ឧទាហរណ៍ប្រើប្រាស់ |
---|---|---|---|
<strong> |
Semantic | ខ្លឹមសារសំខាន់ ឬចាំបាច់ត្រូវយកចិត្តទុកដាក់ | ការព្រមាន, ពាក្យគន្លឹះ |
<b> |
Presentational | គ្រាន់តែធ្វើឲ្យអក្សរក្រាស់ដើម្បីទាក់ទាញភ្នែក | ឈ្មោះផលិតផល, ពាក្យគន្លឹះក្នុងអត្ថបទ |
<em> |
Semantic | ខ្លឹមសារដែលត្រូវសង្កត់សំឡេង | ពាក្យដែលត្រូវអានដោយសង្កត់សំឡេង |
<i> |
Presentational | គ្រាន់តែធ្វើឲ្យអក្សរទ្រេត | ពាក្យបរទេស, ឈ្មោះវិទ្យាសាស្ត្រ, ការគិតក្នុងចិត្ត |
បន្ទាត់ពីក្រោម
ដើម្បីឲ្យអក្សរមួយមានបន្ទាត់ពីក្រោយ ត្រូវសរសេរនៅក្នុង <u>
។ ពាក្យពេញរបស់ u គឺ underline ។
បន្ទាត់កណ្ដាលអក្សរ
ដើម្បីឲ្យអក្សរមួយមានបន្ទាត់គូសផ្ដេកចំកណ្ដាលអក្សរ ត្រូវសរសេរនៅក្នុង <del>
។ ពាក្យពេញរបស់ del គឺ delete ។
ពាក្យកត់ចំណាំ
ដើម្បីឲ្យអក្សរមួយមានពណ៌លឿងពីក្រោយ ត្រូវសរសេរវានៅក្នុង <mark>
។
អក្សរតូចលើ
អក្សរតូចលើតែងត្រូវបានឃើញក្នុងគណិតវិទ្យា ។
x2 ។
អក្សរតូចលើត្រូវសរសេរនៅក្នុង <sup>
។ ពាក្យពេញរបស់ sup គឺ superscript ។
អក្សរតូចក្រោម
អក្សរតូចលើតែងត្រូវបានឃើញក្នុងគីមីវិទ្យា ។
H2O ។
អក្សរតូចខាងលើត្រូវសរសេរនៅក្នុង <sub>
។ ពាក្យពេញរបស់ sub គឺ subscript ។
អាគតដ្ឋាន
អាគតដ្ឋានមានដូចជា ចំណងជើងបទចំរៀង ចំណងជើងរឿង ឈ្មោះក្រុមហ៊ុន ឈ្មោះគំនូរ ឈ្មោះរូបចម្លាក់... តែមិនមែនឈ្មោះមនុស្សទេ ។ យើងត្រូវសរសេរវានៅក្នុង <cite>
។
អាសយដ្ឋាន
អាសយដ្ឋានត្រូវសរសេរនៅក្នុង <address>
តែមិនមែនសំរាប់តែអាសយដ្ឋានប៉ុណ្ណោះទេ វាត្រូវបានប្រើសំរាប់ព័ត៌មានទំនាក់ទំនងផងដែរ ។
អព្ភន្តរស័ព្ទ
ឃ្លាដែលត្រូវសរសេរនៅក្នុងអព្ភន្តរសញ្ញា ត្រូវសរសេរនៅក្នុង <q>
។ ពាក្យពេញរបស់ q គឺ quote ។
សម្រង់បណ្ដុំ
សម្រង់បណ្ដុំគឺជាបណ្ដុំនៃឃ្លាដែលស្រង់ចេញពីប្រភពមួយផ្សេងទៀត ។ យើងត្រូវសរសេរសម្រង់បណ្ដុំនៅក្នុង <blockquote>
។
អត្ថបទដែលត្រូវបានសរសេរនៅក្នុង <blockquote>
គឺតែងផ្ដាច់ខ្លួនវាពីគេពីឯង ហើយមានគម្លាតនៅជុំវិញ ។
Tags បន្ថែមសំរាប់ទ្រង់ទ្រាយអត្ថបទ
បន្ទាត់ពីក្រោមសម្រាប់អត្ថបទបន្ថែម (ins)
Tag <ins>
ប្រើសំរាប់បង្ហាញអ្វីដែលត្រូវបានបន្ថែមថ្មីក្នុងឯកសារ។ ពាក្យពេញរបស់ ins គឺ insert។
បន្ទាត់កណ្ដាល (s)
Tag <s>
ប្រើសំរាប់បង្ហាញអត្ថបទដែលលែងត្រឹមត្រូវ ឬលែងពាក់ព័ន្ធ។
អក្សរតូច (small)
Tag <small>
ប្រើសំរាប់អត្ថបទជាព័ត៌មានបន្ថែម ដូចជាកម្មសិទ្ធិ, ការពន្យល់តូចៗ។
អក្សរកាត់ (abbr)
Tag <abbr>
ប្រើសំរាប់បង្ហាញអក្សរកាត់ ឬពាក្យកាត់ ហើយអាចប្រើ attribute title
ដើម្បីពន្យល់ពាក្យពេញ។
ពេលវេលា (time)
Tag <time>
ប្រើសំរាប់បង្ហាញពេលវេលា ឬកាលបរិច្ឆេទ ដោយប្រើ attribute datetime
សំរាប់ទ្រង់ទ្រាយដែលម៉ាស៊ីនអាចអានបាន។
Tags សម្រាប់អត្ថបទកុំព្យូទ័រ
Tags ទាំងនេះប្រើសម្រាប់បង្ហាញកូដ, ពាក្យបញ្ជា, និងអត្ថបទពាក់ព័ន្ធកុំព្យូទ័រ។
កូដ (code)
Tag <code>
ប្រើសំរាប់បង្ហាញកូដកុំព្យូទ័រ ឬឈ្មោះមុខងារ។
ក្ដារចុច (kbd)
Tag <kbd>
ប្រើសំរាប់បង្ហាញការចុចក្ដារចុច (keyboard input)។ ពាក្យពេញរបស់ kbd គឺ keyboard។
លទ្ធផលកម្មវិធី (samp)
Tag <samp>
ប្រើសំរាប់បង្ហាញលទ្ធផលចេញពីកម្មវិធី (sample output)។
អថេរ (var)
Tag <var>
ប្រើសំរាប់បង្ហាញឈ្មោះអថេរក្នុងគណិតវិទ្យា ឬកម្មវិធី (variable)។
តារាងប្រៀបធៀប Formatting Tags ទាំងអស់
Tag | ប្រភេទ | លទ្ធផល | គោលបំណង |
---|---|---|---|
<strong> |
Semantic | ក្រាស់ | ខ្លឹមសារសំខាន់ |
<b> |
Presentational | ក្រាស់ | គ្រាន់តែក្រាស់ |
<em> |
Semantic | ទ្រេត | សង្កត់សំឡេង |
<i> |
Presentational | ទ្រេត | គ្រាន់តែទ្រេត |
<u> |
Presentational | បន្ទាត់ពីក្រោម | បន្ទាត់ពីក្រោម |
<del> |
Semantic | អត្ថបទដែលលុបចោល | |
<s> |
Presentational | អត្ថបទដែលលែងត្រឹមត្រូវ | |
<ins> |
Semantic | បន្ទាត់ពីក្រោម | អត្ថបទដែលបន្ថែមថ្មី |
<mark> |
Semantic | លឿង | ពាក្យកត់ចំណាំ |
<small> |
Semantic | អក្សរតូច | ព័ត៌មានបន្ថែម |
<sup> |
Presentational | x2 | អក្សរតូចលើ |
<sub> |
Presentational | H2O | អក្សរតូចក្រោម |
<code> |
Semantic | កូដ |
កូដកុំព្យូទ័រ |
<kbd> |
Semantic | Ctrl | ការចុចក្ដារចុច |
<samp> |
Semantic | Output | លទ្ធផលកម្មវិធី |
<var> |
Semantic | x | អថេរ |
<abbr> |
Semantic | Ex. | អក្សរកាត់ |
<time> |
Semantic | ពេលវេលា/កាលបរិច្ឆេទ | |
<cite> |
Semantic | ចំណងជើង | អាគតដ្ឋាន |
<q> |
Semantic | សម្រង់ |
អព្ភន្តរស័ព្ទ |
<blockquote> |
Semantic | សម្រង់បណ្ដុំ | សម្រង់បណ្ដុំពីប្រភពផ្សេង |
ការប្រើប្រាស់ល្អបំផុត (Best Practices)
- ប្រើ Semantic Tags ជាអាទិភាព: ប្រើ
<strong>
ជាជាង<b>
និង<em>
ជាជាង<i>
នៅពេលដែលខ្លឹមសារមានអត្ថន័យពិសេស។ Semantic tags ល្អសំរាប់ SEO, Accessibility និង Screen Readers។ - កុំប្រើច្រើនពេក: ការប្រើ formatting tags ច្រើនពេកធ្វើឲ្យអត្ថបទលំបាកអាន។ ប្រើតែនៅពេលចាំបាច់ប៉ុណ្ណោះ។
- ប្រើ CSS សំរាប់រចនាប័ទ្ម: សំរាប់រចនាប័ទ្មទូទៅ (ពណ៌, ទំហំ, font) ត្រូវប្រើ CSS ជាជាង HTML formatting tags។
- ប្រើ
<del>
និង<ins>
ជាមួយគ្នា: នៅពេលបង្ហាញការផ្លាស់ប្តូរ ប្រើទាំងពីរដើម្បីបង្ហាញការលុបចោល និងការបន្ថែម។ - ប្រើ
<abbr>
ជាមួយtitle
: តែងតែបន្ថែម attributetitle
ដើម្បីពន្យល់អក្សរកាត់។ - ប្រើ
<time>
សំរាប់កាលបរិច្ឆេទ: ប្រើ<time>
ជាមួយdatetime
attribute ដើម្បីឲ្យម៉ាស៊ីនស្វែងរកអាចយល់បាន។ - ប្រើ
<code>
សំរាប់កូដ: នៅពេលបង្ហាញកូដកុំព្យូទ័រ ត្រូវប្រើ<code>
ដើម្បីឲ្យងាយសម្គាល់។
ចំណាំ: Semantic HTML ជួយឲ្យគេហទំព័ររបស់អ្នកងាយស្រួលប្រើប្រាស់សំរាប់អ្នកពិការ និងជួយកែលម្អ SEO (Search Engine Optimization) របស់គេហទំព័រ។