អំពី HTML
HTML គឺអ្វី?
HTML (Hyper Text Markup Language) គឺជាភាសាសម្រាប់បង្កើតរចនាសម្ព័ន្ធ និងមាតិកានៃគេហទំព័រ។ HTML មិនមែនជាភាសាកម្មវិធី (Programming Language) ទេ តែជាភាសាសម្គាល់ (Markup Language) ដែលប្រើដើម្បីបញ្ជាក់ថាមាតិកានីមួយៗជាអ្វី។
បម្រើបម្រាស់ HTML
HTML ប្រើសម្រាប់បង្កើត៖
- អត្ថបទ - ចំណងជើង កថាខណ្ឌ និងខ្លឹមសារផ្សេងៗ
- តំណភ្ជាប់ - ភ្ជាប់ទៅទំព័រដទៃទៀត
- រូបភាព និងវីដេអូ - បង្ហាញមេឌៀផ្សេងៗ
- បញ្ជី - បញ្ជីមានលេខ និងគ្មានលេខ
- តារាង - បង្ហាញទិន្នន័យជាតារាង
- ទម្រង់ - ទទួលយកព័ត៌មានពីអ្នកប្រើប្រាស់
HTML ត្រឹមតែកំណត់រចនាសម្ព័ន្ធប៉ុណ្ណោះ។ ដើម្បីធ្វើឲ្យស្រស់ស្អាត យើងត្រូវប្រើ CSS ហើយដើម្បីធ្វើឲ្យមានអន្តរកម្ម យើងត្រូវប្រើ JavaScript។
ឧទាហរណ៍ HTML សាមញ្ញ
សូមមើលឧទាហរណ៍ខាងក្រោម និងសាកល្បងចុច "លទ្ធផល"៖
អត្ថន័យ HTML
HTML = HyperText Markup Language
- Hyper Text - អត្ថបទដែលមានតំណភ្ជាប់ទៅនឹងអត្ថបទផ្សេងទៀត
- Markup - ការសម្គាល់ធាតុផ្សេងៗដោយប្រើ tags
- Language - ភាសាសម្រាប់ទំនាក់ទំនងជាមួយកុំព្យូទ័រ
អ្នកបង្កើត HTML
HTML បង្កើតឡើងដោយ
កំណែទម្រង់ HTML
HTML ត្រូវបានកែទម្រង់ជាច្រើនលើកច្រើនសាររួចមកហើយ។
កំណែទម្រង់ | ឆ្នាំ |
---|---|
HTML | 1991 |
HTML 2.0 | 1995 |
HTML 3.2 | 1997 |
HTML 4.0 | 1997 |
HTML 4.01 | 1999 |
HTML 5 | 2012 |