តំណភ្ជាប់
កាលណាអត្ថបទ រូបភាព ឬវីដេអូ មានតំណភ្ជាប់ នៅពេលដែលចុចលើរបស់ទាំងអស់នោះ វានឹងនាំទៅកាន់ទំព័រដែលបានកំណត់ ។ តំណភ្ជាប់ គឺជាស្នូលសំខាន់នៃគេហទំព័រ ព្រោះវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់រុករកព័ត៌មានបានយ៉ាងងាយស្រួល ។
បង្កើតតំណភ្ជាប់
<a>
ប្រើសំរាប់បង្កើតតំណភ្ជាប់ ។ ពាក្យពេញរបស់ a គឺ anchor (យុថ្កា) ។
ទីតាំងនៃតំណភ្ជាប់
ដើម្បីកំណត់ទីតាំងទៅឲ្យ <a>
យើងត្រូវប្រើ href attribute
។ តម្លៃនៃ href attribute
គឺជា URL នៃទំព័រដែលចង់ឲ្យភ្ជាប់ទៅកាន់ ។ ពាក្យពេញរបស់ href គឺ hypertext reference ។
ប្រភេទតំណភ្ជាប់
1. តំណភ្ជាប់ខាងក្រៅ (External Links)
តំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត ។
2. តំណភ្ជាប់ខាងក្នុង (Internal Links)
តំណភ្ជាប់ទៅកាន់ទំព័រផ្សេងក្នុងគេហទំព័រដូចគ្នា ។
3. តំណភ្ជាប់សារអេឡិចត្រូនិច (Email Links)
បើកកម្មវិធីអ៊ីមែលដើម្បីផ្ញើសារ ។
4. តំណភ្ជាប់លេខទូរស័ព្ទ (Phone Links)
អនុញ្ញាតឲ្យហៅលេខទូរស័ព្ទដោយផ្ទាល់ (សម្រាប់ឧបករណ៍ចល័ត) ។
5. តំណភ្ជាប់ទៅផ្នែកជាក់លាក់ (Anchor Links)
ភ្ជាប់ទៅកាន់ផ្នែកជាក់លាក់នៅក្នុងទំព័រ ។
កន្លែងបើកតំណភ្ជាប់
យើងអាចកំណត់ឲ្យបើកតំណភ្ជាប់នៅលើផ្ទាំងថ្មី ដោយប្រើ target attribute
។
តម្លៃនៃ target attribute
_blank
- បើកនៅផ្ទាំងថ្មី_self
- បើកនៅផ្ទាំងបច្ចុប្បន្ន (លំនាំដើម)_parent
- បើកនៅផ្ទាំងមេ_top
- បើកនៅផ្ទាំងកំពូល
សំគាល់: នៅពេលប្រើ target="_blank"
គួរបញ្ចូល rel="noopener noreferrer"
សម្រាប់សុវត្ថិភាព ។
Attributes សំខាន់ៗផ្សេងទៀត
title Attribute
បង្ហាញអត្ថបទពន្យល់នៅពេលកំពុងដាក់ទ្រនិចលើតំណភ្ជាប់ ។
download Attribute
ទាញយកឯកសារជំនួសឲ្យការរុករក ។
rel Attribute
កំណត់ទំនាក់ទំនងរវាងទំព័របច្ចុប្បន្ន និងទំព័រដែលបានភ្ជាប់ ។
ឧទាហរណ៍ជាក់ស្តែង
ម៉ឺនុយរុករក (Navigation Menu)
តំណភ្ជាប់រូបភាព
ប៊ូតុងទាក់ទង (Contact Button)
ការប្រើប្រាស់ល្អបំផុត (Best Practices)
- ប្រើអត្ថបទពណ៌នាច្បាស់លាស់ សម្រាប់តំណភ្ជាប់ (មិនគួរប្រើ "ចុចទីនេះ")
- ប្រើ
target="_blank"
សម្រាប់តំណភ្ជាប់ខាងក្រៅតែប៉ុណ្ណោះ - បញ្ចូល
title
ដើម្បីផ្តល់ព័ត៌មានបន្ថែម - ប្រើ
rel="noopener noreferrer"
ជាមួយtarget="_blank"
- ធ្វើឲ្យតំណភ្ជាប់មានពណ៌ខុសគ្នាពីអត្ថបទធម្មតា