កម្មវិធី
ក្នុងដំណើរការ PHP មានកម្មវិធីចំនួន ៥ ដែលតែងតែមាន
- កម្មវិធីសរសេរកូដ សំរាប់សរសេរកូដ
- កម្មវិធីរុករកគេហទំព័រ សំរាប់ដំណើរការគេហទំព័រ
- PHP parser សំរាប់បកប្រែ PHP
- Web server សំរាប់ឲ្យ PHP ដំណើរការពីលើ
- ទិន្នន័យ សំរាប់ផ្ទុកទិន្នន័យ ។
សំរាប់កម្មវិធីសរសេរកូដ និងកម្មវិធីរុករកគេហទំព័រ យើងមានវារួចហើយ នៅក្នុងមេរៀន HTML ។ ដូចនេះ កម្មវិធីដែលយើងត្រូវការមាន PHP Parser, Web Server និងទិន្នន័យ ដែលយើងត្រូវទាញយកវាដាច់ដោយឡែកពីគ្នា ។ ប៉ុន្តែ ដោយរាល់ពេលដែលធ្វើការជាមួយនឹងកូដ PHP យើងចោលរបស់ទាំងនោះមិនបាន ដូចនេះ មានកម្មវិធីមួយចំនួន ដែលមានផ្ទុកកម្មវិធីទាំងអស់នោះនៅក្នុងនឹងតែម្ដង ។ កម្មវិធីនោះមាន ៖
- សំរាប់ Windows : កម្មវិធី Wamp
- សំរាប់ OS X : កម្មវិធី Mamp
- សំរាប់ Linux : កម្មវិធី Lamp
- គ្រប់ប្រព័ន្ធប្រតិបត្តិការ : កម្មវិធី Xampp
ដំណើរការ
ក្នុងមេរៀន ខ្ញុំជ្រើសរើសយកកម្មវិធី Xampp មកដំណើរការកូដ PHP ។ ដើម្បីធ្វើការសាកល្បងកម្មវិធី ថាវាដំណើរការឬមិនដំណើរការ យើងត្រូវបើកកម្មវិធីនោះ ហើយចុច Start នៅជួរជាមួយនឹង Apache ។ បើ Apache វាចេញពណ៌បៃតង បានសេចក្ដីថា វាដំណើរការត្រឹមត្រូវ ។
ឯកសារ PHP ត្រូវបញ្ចប់ដោយ .php
។ ដើម្បីឲ្យឯកសារ PHP ដំណើរការ យើងត្រូវយកឯកសារទាំងអស់នោះ ដាក់នៅក្នុង Folder នៃ Web Server ដែលដំណើរការដោយកម្មវិធី Xampp ដែលយើងកំពុងប្រើ ។ Folder នៃ Web Server នៃកម្មវិធី Xampp គឺជា Folder htdocs ដែលជាទូទៅស្ថិតនៅ
- Windows : C:...\xampp\htdocs
- OS X : Application/xampp/xamppfiles/htdocs
- Linux : /opt/xampp/htdocs
ដើម្បីដំណើរការឯកសារដែលនៅក្នុង htdocs យើងត្រូវចូលទំព័រ localhost
នៅលើកម្មវិធីរុករកគេហទំព័រ ។ ហើយតាមធម្មតា វានឹងដំណើរការឯកសារ index, home ឬ default ដោយស្វ័យប្រវត្តិ ។