ព័ត៌មាន
ការបញ្ជូនព័ត៌មានពីអ្នកប្រើប្រាស់ទៅកាន់ Server មាន ២ របៀបដែលសំខាន់
- GET method : ព័ត៌មានត្រូវបានរក្សាទុក និងបង្ហាញនៅលើ URL
- POST method : ព័ត៌មានមិនអាចមើលឃើញធម្មតាៗដូច GET method ទេ ។
ទម្រង់នៃព័ត៌មាន
មានព័ត៌មានដូចជា color តម្លៃ blue
, font-size តម្លៃ medium
និង theme តម្លៃ dark
។ វាត្រូវបានកំណត់ក្រោមទម្រង់ color=blue&font-size=medium&theme=dark
។
បើវាត្រូវបានកំណត់ក្រោមទម្រង់ GET method វានឹងត្រូវបានឃើញខាងស្ដាំនៃសញ្ញា ?
នៅក្នុង URL បែបនេះ http://www.khode.academy?color=blue&font-size=medium&theme=dark
។ បើសិនជាត្រូវបានកំណត់ក្រោមទម្រង់ POST method វាមិនត្រូវបានបង្ហាញឲ្យឃើញនោះទេ ។ ដូចនេះ ព័ត៌មានដែលសំខាន់ៗ ដូចជាទាក់ទងទៅនឹងអក្សរសម្ងាត់ គេតែងប្រើ POST method ព្រោះយើងមិនអាចឃើញវាធម្មតាៗបាន ។
<form>
ដើម្បីបញ្ជូនព័ត៌មាន
ចំណុចសំខាន់ៗនៃទម្រង់បែបបទ
attribute | បម្រើបម្រាស់ |
---|---|
method | បង្ហាញអំពី method ដែលត្រូវប្រើ ។ តម្លៃដើម get ។ |
action | កំណត់ URL ដែលត្រូវបញ្ជូនព័ត៌មានក្នុង <form> បច្ចុប្បន្ន ទៅកាន់ ។ តម្លៃដើមគឺជាទំព័របច្ចុប្បន្ន ។ |
name | កំណត់ឈ្មោះទៅឲ្យព័ត៌មាននីមួយៗ ដែលត្រូវបញ្ជូន ។ បើមិនកំណត់ ព័ត៌មានមួយនោះនឹងមិនត្រូវបានបញ្ជូនទេ ។ |
$_GET និង $_POST
ដើម្បីទទួលព័ត៌មានពី GET method យើងប្រើ $_GET
ហើយពី POST method យើងប្រើ $_POST
។
ពិនិត្យមើលព័ត៌មាន
យើងគួរពិនិត្យមើលថាតើព័ត៌មានមានឬអត់ មុនពេលប្រើវា ។
$_REQUEST
$_REQUEST
អាចទទួលព័ត៌មានពីទាំង GET, POST និង COOKIE ។
$_SERVER
$_SERVER
ផ្ទុកព័ត៌មានអំពី server, headers និង request ។