© Khmer Angkor Academy - sophearithput168

លក្ខខណ្ឌ

មេរៀន​លក្ខខណ្ឌ យើង​អាច​គិត​យ៉ាង​សាមញ្ញ​ទៅ​លើ​ពាក្យ "ប្រសិនបើ" ។

ប្រសិនបើ

if

ប្រសិន​បើ របស់​ក្នុង​វង់ក្រចក​គឺ​ពិត របស់​ក្នុង​ឃ្នាប់​នឹង​ដំណើរការ ។

if (5 > 3) {
    echo "yes";
}
// បង្ហាញ yes ព្រោះ 5 ពិតជា​ធំ​ជាង 3

if...else

if (10 < 100) {
    echo "yes";
} else {
    echo "no";
}
// បង្ហាញ no ព្រោះ 10 មិនធំ​ជាង 100

else if

$number = 10;
if ($number < 5) {
    echo "small";
} else if ($number > 5) {
    echo "greater";
} else {
    echo "equal";
}
// បង្ហាញ greater

កាលណា​ក្នុង​ឃ្នាប់ យើង​កំណត់​តែ​មួយ​រឿងរ៉ាវ (មួយ ;) យើង​អាច​មិន​សរសេរ { } បាន ។

$number = 10;
if ($number < 5)
    echo "small";
else if ($number > 5)
    echo "greater";
else
    echo "equal";

else if យើង​អាច​កំណត់​ច្រើន​ប៉ុណ្ណា​ក៏​បាន​ដែរ ។ មួយ​លក្ខខណ្ឌៗ កាលណា​លក្ខខណ្ឌ​ណាមួយ​ពិត​ហើយ លក្ខខណ្ឌ​ខាងក្រោម​ទៀត​នឹង​មិន​ត្រូវ​បាន​ពិនិត្យ​នោះ​ទេ ។

ការ​សរសេរ​ខ្លី

ទម្រង់

លក្ខខណ្ឌ ? កាលណា​ពិត : កាល​ណា​មិន​ពិត

if (5 < 3)  echo "smaller";
else        echo "greater";

// យើង​អាច​សរសេរ​យ៉ាង​ខ្លី
echo (5 < 3 ? "smaller" : "greater");

ប្ដូរ

$day = 2;
switch ($day) {
    case 0:
        echo "អាទិត្យ";
        break;
    case 1:
        echo "ច័ន្ទ";
        break;
    case 2:
        echo "អង្គារ";
        break;
    case 3:
        echo "ពុធ";
        break;
    case 4:
        echo "ព្រហស្បតិ៍";
        break;
    default:
        echo "មិន​ត្រឹមត្រូវ";
        break;
    case 5:
        echo "សុក្រ";
        break;
    case 6:
        echo "សៅរ៍";
}
// បង្ហាញ អង្គារ ព្រោះ $day មាន​តម្លៃ 2 នោះ​គឺ​វា​ដំណើរការ case 2

លក្ខណៈ​នៃ switch

  • វង់ក្រចក ត្រូវ​កំណត់​អញ្ញាត​ដែល​ត្រូវ​ពិនិត្យ​មើល​តម្លៃ ។
  • case គឺ​បង្ហាញ​អំពី​ករណី ។ ឧទាហរណ៍ case 2 មាន​ន័យ​ថា បើ​អញ្ញាត​ដែល​នៅ​ក្នុង​វង់ក្រចក​មាន​តម្លៃ 2 វានឹង​ដំណើរការកូដ​ដែល​នៅ​បន្ទាប់​ពី : បន្ទាប់​ពី​នោះ ។
  • break គឺ​ផ្ដាច់​គ្នា​រវាង​មួយ​ករណីៗ ។ បើ​មិន​ប្រើ break នោះ​កូដ​ដែល​នៅ​ក្រោម​នៅ​ក្នុង case ដទៃ នឹង​បន្ត​ដំណើរការ​ទៀត ។ សំរាប់​ករណី​ក្រោយ​គេ យើង​មិន​ចាំ​បាច់​ប្រើ break ក៏​បាន​ដែរ ព្រោះ​វា​មិនមាន​អ្វី​នឹង​ដំណើរការ​ត​ទៅ​ទៀត​ទេ ។
  • default គឺ​បង្ហាញ​អំពី case ដែល​មិនមាន ។ ឧទាហរណ៍ អញ្ញាត​ដែល​នៅ​ក្នុង​វង់ក្រចក​មិនមាន​តម្លៃ​ដូចទៅ​នឹង case ណាមួយ នោះ​វា​នឹង​ដំណើរការ default ។

សញ្ញា​ប្រើ​ក្នុង​ការ​ប្រៀបធៀប

នៅ​ក្នុង​វង់ក្រចក​នៃ if យើង​តែង​គិត​ទៅ​ដល់​រឿង​ពិត ឬ​មិន​ពិត ។ ពិត គឺ true ។ រីឯ មិន​ពិត គឺ false ។ true និង false នោះ ត្រូវ​បាន PHP កំណត់​ជា​តម្លៃ​មួយ​ប្រភេទ ដែល​យើង​ហៅ​ថា boolean ។

ដើម្បី​ឲ្យ​បាន​ជា​ការណ៍​ពិត ឬ​មិន​ពិត យើង​តែង​តែ​ធ្វើ​ការ​ប្រៀបធៀប ។ ខាងក្រោម​នេះ គឺ​ជា​សញ្ញា​មួយ​ចំនួន​ដែល​ប្រើ​ក្នុង​ការ​ប្រៀបធៀប ។

សញ្ញា អត្ថន័យ ឧទាហរណ៍ ចម្លើយ
< តូច​ជាង 5 < 5 false
<= តូចជាង ឬ​ស្មើ 5 <= 5 true
> ធំជាង 5 > 3 true
>= ធំជាង ឬ​ស្មើ 5 >= 10 false
== ស្មើ (ប្រៀបធៀប​តម្លៃ) 5 == "5" true
=== ស្មើ (ប្រៀប​ធៀប​ទាំងប្រភេទ) 5 === "5" false
!= មិន​ស្មើ (ប្រៀបធៀប​តម្លៃ) 5 != "5" false
!== មិន​ស្មើ (ប្រៀប​ធៀប​ទាំងប្រភេទ) 5 !== "5" true

សញ្ញា​នៃ​តក្កវិទ្យា

សញ្ញា​នៃ​តក្កវិទ្យា មាន ២ គឺ "និង" និង "ឬ" ។

សញ្ញា អត្ថន័យ ឧទាហរណ៍ ចម្លើយ
&& ឬ and "និង" គឺ​ចេញ​ចម្លើយ​ពិត តែ​ក្នុង​ករណី​ដែល​អង្គ​ទាំង ២ គឺ​ពិត​ទាំង ២ true && true true
|| ឬ or "ឬ" គឺ​ចេញ​ចម្លើយ​មិន​ពិត តែ​ក្នុង​ករណី​ដែល​អង្គ​ទាំង ២ គឺ​មិន​ពិត​ទាំង ២ false or false false
! មិន !false true

អធិភាព​នៃ​សញ្ញា

មាន​សញ្ញា​ជាច្រើន​ដែល​យើង​បាន​រៀន ។ កាលណា​សញ្ញា​ទាំងនោះ​ប្រើ​ជាមួយ​គ្នា តើ​មួយ​ណា​ដែល​នឹង​ដំណើរការ​មុន? តារាង​ខាងក្រោម​គឺ​បង្ហាញ​អំពី​អធិភាព​នៃ​សញ្ញា​នានា ។ សញ្ញា​ណា​នៅ​លើ​គេ វា​នឹង​ដំណើរការ​មុន​គេ ។

ក្រុម​នៃ​សញ្ញា ទិសដៅ​ដែល​ដំណើរការ
! ++ -- ស្ដាំ ទៅ ឆ្វេង
* / % ឆ្វេង ទៅ ស្ដាំ
+ - ឆ្វេង ទៅ ស្ដាំ
< <= >= > ឆ្វេង ទៅ ស្ដាំ
== === != !== ឆ្វេង ទៅ ស្ដាំ
&& and ឆ្វេង ទៅ ស្ដាំ
|| or ឆ្វេង ទៅ ស្ដាំ
? : ស្ដាំ ទៅ ឆ្វេង
= += -= *= /= %= ស្ដាំ ទៅ ឆ្វេង