រង្វិលជុំ
if
ដំណើរការម្ដង ក្នុងករណីដែលលក្ខខណ្ឌនោះត្រឹមត្រូវ ។ រីឯ រង្វិលជុំ ដំណើរការរហូតទាល់តែលក្ខខណ្ឌដែលពិតនោះ ក្លាយទៅជាមិនពិតវិញ ។
while
ទម្រង់
while (លក្ខខណ្ឌ) {
// ដំណើរការ ដរាបណាលក្ខខណ្ឌពិត
}
while (5 > 3) {
echo "yes";
}
// បង្ហាញ yes ដដែលៗរហូត ព្រោះ 5 តែងតែធំជាង 3 រហូត
ទម្រង់ while
ដែលតែងប្រើ ៖
// បង្កើតអញ្ញាត ព្រោះអញ្ញាត យើងអាចប្ដូរតម្លៃវាបាន
$number = 10;
// ដរាបណា $number នោះតូចជាង 50
// កូដក្នុងឃ្នាប់ នៅតែដើរ
while ($number <= 50) {
// បង្ហាញ $number តាមជុំនីមួយៗ
echo $number . "<br>";
// ប្ដូរតម្លៃ $number ដើម្បីឲ្យខិតទៅរកកន្លែង
// ដែលធ្វើឲ្យលក្ខខណ្ឌក្នុងវង់ក្រចក មិនពិតវិញ
$number += 10;
}
PHP Code
Click "Run" to execute the PHP code
do...while
while (5 < 3) {
echo "yes";
}
// មិនបង្ហាញអ្វីទេ ព្រោះលក្ខខណ្ឌមិនត្រឹមត្រូវ
do {
echo "yes";
} while (5 < 3);
// បង្ហាញ yes ព្រោះកូដក្នុងឃ្នាប់ វាដំណើរការហើយ បានវាពិនិត្យលក្ខខណ្ឌ
// ថ្វីត្បិតពិនិត្យលក្ខខណ្ឌ មិនត្រឹមត្រូវ តែវាបានដំណើរការម្ដងរួចហើយ
PHP Code
Click "Run" to execute the PHP code
for
ទម្រង់
for (បង្កើតអញ្ញាត; លក្ខខណ្ឌ; ប្ដូរតម្លៃអញ្ញាត) {
// ដំណើរការ នៅជុំនីមួយៗ
}
កន្លែងបង្កើតអញ្ញាត និងកន្លែងប្ដូរតម្លៃអញ្ញាត យើងអាចកំណត់ច្រើនបាន ដោយត្រូវផ្ដាច់មួយរឿងៗដោយ ;
។
for ($number = 9, $mul = 2; $mul <= 9; $mul++) {
echo $number . " x " . $mul . " = " . $number*$mul . "<br>";
}
PHP Code
Click "Run" to execute the PHP code
foreach
foreach
ប្រើសំរាប់រង្វិលជុំតាមធាតុនៃអារេ ។
ទម្រង់
foreach ($array as $value) {
// ដំណើរការតាមតម្លៃនៃធាតុនីមួយៗ
}
foreach ($array as $key => $value) {
// ដំណើរការតាមសោ និងតម្លៃនៃធាតុនីមួយៗ
}
PHP Code
Click "Run" to execute the PHP code
break
និង continue
continue
ប្រើសំរាប់រំលងជុំណាមួយនៃរង្វិលជុំ ។ break
ប្រើសំរាប់បញ្ឈប់រង្វិលជុំទាំងមូល ។
// រង្វិលជុំនេះគ្មានការប្រៀបធៀបទេ ដូចនេះវានឹងដំណើរការរហូត
// យើងនឹងបញ្ឈប់រង្វិលជុំនេះ ដោយប្រើ break
// កន្លែងបង្កើត ឬកន្លែងប្ដូរតម្លៃអញ្ញាត ក៏អាចមិនកំណត់បានដែរ តែត្រូវទុក ;
for ($number = 9, $mul = 2; ; $mul++) {
// រំលងជុំដែល $mul មានតម្លៃស្មើនឹង 5
if ($mul == 5) continue;
// បញ្ឈប់រង្វិលជុំនេះ ពេល $mul មានតម្លៃស្មើនឹង 10
if ($mul == 10) break;
// បើ continue ឬ break ដំណើរការ កូដខាងក្រោមនេះ មិនដំណើរការទេ
echo $number . " x " . $mul . " = " . $number*$mul . "<br>";
}
PHP Code
Click "Run" to execute the PHP code